មាតិកា
ការចុះប្រជុំពិភាក្សាជ្រើសរើសកសិករចិញ្ចឹមមាន់ និងបន្លែ ជាមួយសហគមន៍ព្រៃឈើថ្មព្រង់ ដើម្បីចូលរួមជាបណ្តុំអាជីវកម្មចិញ្ចឹមមាន់ និងបន្លែ នៅឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ
ចេញ​ផ្សាយ ២៦ មករា ២០២១
127
ថ្ងៃអង្គារ ១៣កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីចំនួន ១រូប ក្រុមការងារកម្មវិធីអាស្ប៉ាយចំនួន ២រូប សហការជាមួយភ្នាក់ងារឃុំកំពង់សីលា ការចុះប្រជុំពិភាក្សាជ្រើសរើសកសិករចិញ្ចឹមមាន់ និងបន្លែ ជាមួយសហគមន៍ព្រៃឈើថ្មព្រង់ ដើម្បីចូលរួមជាបណ្តុំអាជីវកម្មចិញ្ចឹមមាន់ និងបន្លែ នៅឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ សមាសភាពចូលរួមមានលោកនាយសង្កាត់រដ្ឋបាលព្រៃឈើកំពង់សីលា ប្រធាន និងអនុប្រធានសហគមន៍ព្រៃថ្មព្រង់។ ជាលទ្ធផល បានកំណត់យកកសិកចិញ្ចឹមមាន់ និងបន្លែដែលជាសមាជិកសហគមន៍ ចូលរួមជាសមាជិកបណ្តុំអាជីវកម្មរបស់កម្មវិធីអាស្ប៉ាយសម្រាប់ឆ្នាំ២០២១។
ចំនួនអ្នកចូលទស្សនា
Flag Counter