មាតិកា
ការចុះពិនិត្យការដាំដុះដំណាំរួមផ្សំរបស់កសិករ នន វណ្ណី និង នីវ ហូង
ចេញ​ផ្សាយ ២៣ មករា ២០២១
164
ថ្ងៃសុក្រ ៩កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ មន្ត្រីជំនាញកសិកម្ម និងភ្នាក់ងារផ្សព្វផ្សាយឃុំបឹងតាព្រហ្ម (CEW) បានចុះពិនិត្យការដាំដុះដំណាំរួមផ្សំរបស់កសិករ នន វណ្ណី និង នីវ ហូង រស់នៅក្នុងឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាលទ្ធផល ដំណាំរបស់ពួកគាត់បានយកទៅលក់នៅតាមទីផ្សារអូរចំណារ និងទីផ្សារស្មាច់ដែង÷ -កសិករ នន វណ្ណី ដាំត្រកួន លើផ្ទៃដី ១៥អា គាត់ប្រមូលផលជារៀងរាល់ថ្ងៃ ដោយក្នុងមួយថ្ងៃគាត់កាត់ត្រកួនបានចំនួន ១២៥បាច់ លក់ក្នុងតម្លៃ ៤០០រៀលក្នុងមួយបាច់។ -កសិករ នីវ ហូង ដាំដំណាំល្ពៅយកស្លឹក និងផ្លែ រួមទាំងដំណាំ ននោង លើផ្ទៃដី ២០អា ដែលស្លឹកល្ពៅបេះមួយថ្ងៃបានចំនួន ១០០ដុំ រួមទាំងផ្លែ អាចផ្តល់ចំណូល បានពី ៥០ ០០០រៀល ទៅ ៦០ ០០០រៀល ចំពោះដំណាំននោងបេះបានពី ៧ ទៅ ៨គីឡូក្រាម លក់ក្នុងតម្លៃ ៣ ០០០រៀល ក្នុងមួយថ្ងៃ។
ចំនួនអ្នកចូលទស្សនា
Flag Counter