ចេញផ្សាយ ២២ មករា ២០២១
124
នៅថ្ងៃព្រហស្បតិ៍ ៨កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២១
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកឌី សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ បានចូលរួមប្រជុំក្រុមការងារចំពោះកិច្ចដើម្បីពិនិត្យ វិនិច្ឆ័យ សិក្សាស្រាវជ្រាវ និងវាយតម្លៃលើកិរិយាកាន់កាប់ដីរដ្ឋជាក់ស្ដែងពាក់ព័ន្ធនៅក្នុងស្ថានីយផ្សព្វផ្សាយនិងស្តារព្រៃឈើអូថ្មស្ថិតនៅភូមិសាស្ត្រស្រុកស្ទឹងហាវ និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារ និងលោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ សមាសភាពចូលរួមមកពីមន្ទីរអង្គភាពពាក់ព័ន្ធ។