មាតិកា
ការចូលរួមសិក្ខាសាលាបណ្តុះបណ្តាល ស្តីពី ការធ្វើអត្តសញ្ញាណ និងការអនុវត្តច្បាប់ ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្ម អណ្តើកសមុទ្រ
ចេញ​ផ្សាយ ២២ មករា ២០២១
128
ថ្ងៃព្រហស្បតិ៍ ៨កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ លោក ញ៉ែម វណ្ណា មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់សោម បានចូលរួមសិក្ខាសាលាបណ្តុះបណ្តាល ស្តីពី ការធ្វើអត្តសញ្ញាណ និងការអនុវត្តច្បាប់ ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្ម អណ្តើកសមុទ្រ នៅហ្វាក់តូរីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផលកណ្តាល មន្រ្តីរដ្ឋបាលព្រៃឈើ មន្រ្តីនាយកដ្ឋានតំបន់ឆ្នេរនៃក្រសួង បរិស្ថាន សរុប ២០នាក់ ស្រី ០៤នាក់ ដោយមានការរៀបចំ និងឧបត្ថម្ភគាំទ្រថវិកាដោយអង្គការសម្ព័ន្ធសត្វព្រៃ អន្តរជាតិ និងអង្គការសត្វព្រៃ រុក្ខជាតិ និងសត្វព្រៃ អន្តរជាតិប្រចាំកម្ពុជា។÷ គោលបំណងនៃសិក្ខាសាលាបណ្តុះបណ្តាលនេះចែករំលែកបទពិសោធន៍នូវ÷ ១/អត្តសញ្ញាណកម្មប្រភេទ វដ្តជីវិត សារៈសំខាន់ ការ គម្រាមកំហែង។ ២/ច្បាប់ស្តីពី ជលផល និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងការការពារ អភិរក្សអណ្តើកសមុទ្រ និងការអនុវត្តច្បាប់ ស្តីពីជលផល លើប្រភេទអណ្តើកសមុទ្រ។ ៣/កំណត់អត្តសញ្ញាណ ផលិតផល អណ្តើកសមុទ្រ និង វិធីសាស្ត្រជួយ សង្គ្រោះ និងលែងអណ្តើកសមុទ្រ។
ចំនួនអ្នកចូលទស្សនា
Flag Counter