ចេញផ្សាយ ២២ មករា ២០២១
123
នៅថ្ងៃព្រហស្បតិ៍ ៨កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២១
លោក ឯម ភា នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម ទទួលបន្ទុកក្តាប់រួម ដឹកនាំមន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់សោម ចុះបង្រ្កាបការនេសាទខុសច្បាប់ដោយប្រើឧបករណ៍លបវែង (លបពោះវៀនជ្រូក) ជាប្រភេទស្បៃម៉ុង ដោយដកហូតបានចំនួន ២០០លប ស្មើនឹង១៦០០ម៉ែត្រ ធ្វើការដុតបំផ្លាញ់ចោលនៅចំណុចខាងកើតព្រែកជំពូខ្មៅដោយមានការចូលរួមពីអាជ្ញាធរភូមិជំពូខ្មៅ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងសហគមន៍នេសាទជំពូខ្មៅ។