ចេញផ្សាយ ២១ មករា ២០២១
130
ថ្ងៃពុធ ៧កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២១
លោក កឹម អាន នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម បានដឹកនាំមន្ត្រីជំនាញជលផល ចូលរួមប្រជុំបូកសរុបលទ្ធផលការងារអភិរក្សធនធានជលផល ប្រចាំឆ្នាំ២០២០ នៅប្រជុំកោះរ៉ុង និងរៀបចំផែនការសកម្មភាពការងារ សម្រាប់ឆ្នាំ២០២១ នៅស្នាក់ការអង្គការរុក្ខជាតិ និងសត្វព្រៃ អន្តរជាតិប្រចាំកម្ពុជា ដោយមានការចូលរួមដោយ នាយកដ្ឋានអភិរក្ស និង នាយកដ្ឋានអភិវឌ្ឍន៍ សហគមន៍ នៃរដ្ឋបាលជលផល និង អង្គការរុក្ខជាតិ និងសត្វព្រៃអន្តរជាតិ ប្រចាំកម្ពុជា។