មាតិកា
ការចុះពិនិត្យមើលដំណាំរួមផ្សំរបស់កសិករ ហង់ ចាន់ធា រស់នៅភូមិសំរុងកណ្តាល ឃុំសំរុង
ចេញ​ផ្សាយ ២១ មករា ២០២១
144
ថ្ងៃពុធ ៧កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីចំនួន ១រូប ក្រុមការងារកម្មវិធីអាស្ប៉ាយចំនួន ១រូប សហការជាមួយភ្នាក់ងារឃុំ ចុះបានពិនិត្យមើលដំណាំរួមផ្សំរបស់កសិករ ហង់ ចាន់ធា រស់នៅភូមិសំរុងកណ្តាល ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដាំដំណាំលើផ្ទៃ ១៥អា។ ជាលទ្ធផល ក្នុងមួយវគ្គនៃការដាំដុះដំណាំបន្លែរបស់គាត់ប្រមូលបាន និងយកទៅលក់នៅទីផ្សារវាលរេញ÷ -ស្ពៃក្រញ៉ាញ់ ៤០គីឡូក្រាមក្នុងមួយថ្ងៃ លក់ក្នុងតម្លៃ ៣០០០រៀល ក្នុងមួយគីឡូក្រាម។ -ផ្ទី ២០គីឡូក្រាមក្នុងមួយថ្ងៃ លក់ក្នុងតម្លៃ ៣០០០រៀល ក្នុងមួយគីឡូក្រាម។ -ននោង ១៥គីឡូក្រាមក្នុងមួយថ្ងៃ លក់ក្នុងតម្លៃ ៣០០០រៀល ក្នុងមួយគីឡូក្រាម។
ចំនួនអ្នកចូលទស្សនា
Flag Counter