ចេញផ្សាយ ១៩ មករា ២០២១
110
នៅថ្ងៃអង្គារ ៦កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១
លោក សុខ រិទ្ធី ប្រធានការិយាល័យកសិឧស្សាហកម្ម និងលោក ជឹម ចំរើន នាយរងសង្កាត់ជលផលមិត្តភាព បានចូលរួមសម្របសម្រួល ក្រុមការងារនៃនាយកដ្ឋានកសិឧស្សាហកម្ម សហការជាមួយអ្នកជំនាញការ JICA ដើម្បីចុះសិក្សាទីតាំងសមស្របសម្រាប់បើកវគ្គបណ្តុះបណ្តាលបច្ចេកទេសគ្រប់គ្រងគុណភាព និងសុវត្ថិភាពផលិតផលនេសាទសមុទ្រនៅខេត្តព្រះសីហនុ។ ជាលទ្ធផលក្រុមការងារបានចុះទៅសិក្សាទីតាំង ផែនេសាទទំនប់រលក ក្រុងព្រះសីហនុ។