ចេញផ្សាយ ១៩ មករា ២០២១
146
នៅព្រឹកថ្ងៃអង្គារ ៦កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១
លោក ឯម ភា នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម ទទួលបន្ទុកក្តាប់រួម ដឹកនាំមន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់សោម នៃមន្ទីរកសិកម្មមរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ចុះពិនិត្យទីតាំងសាងសង់សំណង់នានា និងការចាក់ដីចូលចំណីព្រែក និងព្រៃកោងកាង នៅឆ្នេរតាបារាំង ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីកំលាំងគណៈបញ្ជាការឯកភាពស្រុកស្ទឹងហាវ។