ចេញផ្សាយ ១៦ មករា ២០២១
185
ថ្ងៃសុក្រ ២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១
លោក ឌី សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ បានចូលរួមប្រជុំពិភាក្សាករណីដីមានប័ណ្ណកម្មសិទិ្ធចំនួន ៤ប័ណ្ណ របស់ឈ្មោះ សឹង រឿន និងប្រពន្ធ មានទីតាំងស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ក្រោមអធិបតីភាពលោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ សមាសភាពចូលរួម អន្តរវិស័យ
អាជ្ញាធរស្រុក ឃុំពាក់ព័ន្ធ មន្ទីរពាក់ព័ន្ធ សរុបចំនួន ១៥ នាក់។ អង្គប្រជុំសម្រេច ចុះពិនិត្យទីតាំងជាក់ស្តែង នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០២១ ក្រោមការចង្អុលបង្ហាញផ្ទាល់ពីភាគីម្ចាស់សំណើ។