មាតិកា
ការចុះពិនិត្យកសិដ្ឋានចិញ្ចឹមមាន់របស់កសិករ អ៉ីវ សៅសារិន នៅភូមិស្វាយ ឃុំតានៃ
ចេញ​ផ្សាយ ១៥ មករា ២០២១
157
ថ្ងៃសុក្រ ២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ លោក ហ៊ាប ចាន់ណាន អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះពិនិត្យកសិដ្ឋានចិញ្ចឹមមាន់របស់កសិករ អ៉ីវ សៅសារិន នៅភូមិស្វាយ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាលទ្ធផលកសិដ្ឋាន មានមាន់ចំនួន ៣រោង ដែលរោងនីមួយៗ មានទំហំ ៧ម៉ែត្រ×២២ម៉ែត្រ មានមាន់សរុបចំនួន ១៦៦០ក្បាល ក្នុងនោះ÷ - រោងសម្រាប់ដាក់មេនឹងឈ្មោលពូជ មានមាន់ចំនួន ៦៦០ក្បាល។ - រោងសំរាប់ដាក់មាន់ជំទង់ មានចំនួន ៥៣០ក្បាល។ - រោងសម្រាប់ដាក់ទូរភ្ញាស់ និងថែកូនមាន់ទើបញាស់ មានកូនមាន់ចំនួន ៦៧០ក្បាល។ តាមការពិនិត្យជាក់ស្ដែងកសិដ្ឋាននេះចិញ្ចឹមទៅតាមបច្ចេកទេសជឿនលឿន ទ្រុងទំនើប មានទូភ្ញាស់កូនមាន់ និងបង្កាត់ពូជដោយសិប្បនិមិត្ត នៅឆ្ងាយពីទីប្រជុំជនមានរបងព័ទ្ធជុំវិញសម្រាប់ការពារសុវត្ថិភាព។
ចំនួនអ្នកចូលទស្សនា
Flag Counter