ចេញផ្សាយ ១៥ មករា ២០២១
148
ថ្ងៃព្រហស្បតិ៍ ១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១
ក្រុមមន្ត្រីជំនាញជលផល សហការជាមួយកំលាំងអធិការដ្ឋានរដ្ឋបាលព្រៃឈើឈូងសមុទ្រ និងមន្ត្រីតុលាការសរុបចំនួន ១៨នាក់ ដឹកនាំបញ្ជាផ្ទាល់ដោយ លោកព្រះរាជអាជ្ញារង បានចុះបង្ក្រាបបទល្មើសដឹកជញ្ជូនឈើអារ នៅភូមិសាស្ត្រភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់។
ជាលទ្ធផល ក្រុមការងារ បានដកហូតជាបណ្តោះអាសន្ន វត្ថុតាងចាប់យក រួមមាន រថយន្តកូរ៉េ ធុនតូចមួយគ្រឿង និងបានប្រមូលឈើអារ ដែលលួចទំលាក់ពីយប់ បានចំនួន ១ម៉ែត្រត្រីគុណ២៥៧ និងយកមកថែរក្សាទុក នៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើព្រនប់ ដើម្បីបន្តនិតីវិធី។ បញ្ជាក់ផងដែរ មន្ត្រីតុលាកា និងលោកព្រះរាជអាជ្ញា បានឱ្យមន្ត្រីរដ្ឋបាលព្រៃឈើ ជូនទៅពិនិត្យទីតាំងកើតហេតុ កាត់អារឈើផ្ទាល់។