មាតិកា
ការចូលរួមសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការធ្វើអត្តសញ្ញាណ និងការអនុវត្តច្បាប់ ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្ម អណ្តើកសមុទ្រនៅសណ្ឋាគារ
ចេញ​ផ្សាយ ១៥ មករា ២០២១
125
ថ្ងៃព្រហស្បតិ៍ ១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ លោក កឹម អាន នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម លោក ឈុន ថុល នាយរងផ្នែករដ្ឋបាលជលផល និងលោក ញ៉ែម វណ្ណា មន្ត្រីខណ្ឌរដ្ឋបាលជលកំពង់សោម បានចូលរួមសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការធ្វើអត្តសញ្ញាណ និងការអនុវត្តច្បាប់ ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្ម អណ្តើកសមុទ្រនៅសណ្ឋាគារ ហូលីដេវីឡាណាតាយ៉ា ខេត្តព្រះសីហនុ ដោយមានការចូលរួមពីអធិការដ្ឋានរដ្ឋបាលជលផលសមុទ្រ ខណ្ឌរដ្ឋបាលជលផល ខណ្ឌទាំងបួន តំបន់ឆ្នេរ និងគាំទ្រថវិកាដោយអង្គការសម្ព័ន្ធសត្វព្រៃអន្តរជាតិ និងអង្គការរុក្ខជាតិ និងសត្វព្រៃអន្តរជាតិប្រចាំកម្ពុជា។ គោលបំណងនៃសិក្ខាសាលាបណ្តុះបណ្តាល÷ ១/បង្ហាញអត្តសញ្ញាណកម្មប្រភេទវដ្តជីវិតសារៈសំខាន់ ការ គម្រាមកំហែង។ ២/ផ្សព្វផ្សាយច្បាប់ស្តីពី ជលផល និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងការការពារ ការអភិរក្សអណ្តើកសមុទ្រ និងការអនុវត្តច្បាប់ ស្តីពីជលផលលើប្រភេទ អណ្តើកសមុទ្រ។ ៣/កំណត់អត្តសញ្ញាណ ផលិតផល អណ្តើកសមុទ្រ និង វិធីសាស្ត្រជួយសង្គ្រោះ និងលែងអណ្តើកសមុទ្រ។
ចំនួនអ្នកចូលទស្សនា
Flag Counter