មាតិកា
ការចូលរួមកិច្ចប្រជុំបិទផ្សាយជាសាធារណៈនូវឯកសារការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សម្រាប់ភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ
ចេញ​ផ្សាយ ១២ មករា ២០២១
125
ថ្ងៃអង្គារ ១៤រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ លោក តុង សែ នាយរងខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ និងលោក អ៊ុក ពុទ្ធា នាយសង្កាត់រដ្ឋបាលព្រៃឈើកំពង់សីលា បានចូលរួមកិច្ចប្រជុំបិទផ្សាយជាសាធារណៈនូវឯកសារការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សម្រាប់ភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ នៅក្នុងបរិវេណវត្តឧត្តមមុនីវង្ស ក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោកអភិបាលរងខេត្ត លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត លោកអភិបាលស្រុកកំពង់សីលា តំណាងមន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋចូលរួមច្រើនកុះករ។ ជាលទ្ធផលការបិទផ្សាយមានចំនួន ១៦៤២ក្បាលដី និងមិនមានពាក់ព័ន្ធជាន់លើគម្របព្រៃឈើឆ្នាំ២០០២នោះទេ ហើយលោកអភិបាលខេត្តបានស្នើឱ្យខាងមន្ទីរពាក់ព័ន្ធធ្វើបណ្ណ័កម្មសិទ្ធិកាន់កាប់ដីសម្រាប់ជាដីសាធារណៈរបស់រដ្ឋទៅលើដីគម្របព្រៃឈើដែលនៅសេសសល់។
ចំនួនអ្នកចូលទស្សនា
Flag Counter