មាតិកា
ការចុះពិនិត្យការចិញ្ចឹមត្រីរបស់កសិករ រ៉ាប់ ប៊ុនលី រស់នៅភូមិទឹកចេញ ឃុំបឹងតាព្រហ្ម
ចេញ​ផ្សាយ ១២ មករា ២០២១
410
ថ្ងៃអង្គារ ១៤រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ មន្ត្រីជំនាញកសិកម្ម និងភ្នាក់ងារផ្សព្វផ្សាយឃុំបឹងតាព្រហ្ម បានចុះពិនិត្យការចិញ្ចឹមត្រីរបស់កសិករ រ៉ាប់ ប៊ុនលី រស់នៅភូមិទឹកចេញ ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចិញ្ចឹមត្រីផ្ទក់ក្នុងស្រះ ត្រីអណ្ដែង រួមជាមួយដំណាំផ្សិតអំបោះ និងផ្សិតចំបើង។ ជាលទ្ធផល÷ -ត្រីផ្ទក់ចិញ្ចឹមរយៈពេលប្រមាណជា ៦ខែ លក់ចាប់ផ្តើមប្រមូលផលបាន៦០គីឡូក្រាម លក់ក្នុងតម្លៃ ១០ ០០០រៀល។ -ដាំផ្សិតអំបោះចំនួន ១៥០០កញ្ចប់ និងបន្តពង្រីកបន្ថែម ដោយលក់ក្នុងតម្លៃ ៨០០០ពាន់រៀលក្នុងមួយគីឡូក្រាម។ -ដាំផ្សិតចំបើងចំនួន ៥រង លក់ក្នុងតម្លៃ ១៨០០០រៀល។
ចំនួនអ្នកចូលទស្សនា
Flag Counter