មាតិកា
កិច្ចពិភាក្សាពង្រឹងលើកិច្ចការងារសហការ ផែនការប្រតិបត្តិការបង្ក្រាបបទល្មើស កាប់រាន ដុតឈូសឆាយហ៊ុមព័ទ្ធ កាន់កាប់សង់ខ្ទម និងវាតយកដីព្រៃឈើធ្វើកម្មសិទ្ធិ ក្នុងមូលដ្ឋានស្រុក និងបានចុះ ល្បាតក្នុងភូមិសាស្រ្ត ផ្លូវល្បឿនលឿន
ចេញ​ផ្សាយ ១២ មករា ២០២១
125
ថ្ងៃអង្គារ ១៤រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ មន្ត្រីផ្នែករដ្ឋបាលព្រៃឈើស្ទឹងហាវ ចំនួន ៣នាក់ ប្រើប្រាស់រថយន្ត ១គ្រឿង បានចូលទំនាក់ទំនង នាយករដ្ឋបាលសាលាស្រុកស្ទឹងហាវ ដើម្បីពិភាក្សាពង្រឹងលើកិច្ចការងារសហការ ផែនការប្រតិបត្តិការបង្ក្រាបបទល្មើស កាប់រាន ដុតឈូសឆាយហ៊ុមព័ទ្ធ កាន់កាប់សង់ខ្ទម និងវាតយកដីព្រៃឈើធ្វើកម្មសិទ្ធិ ក្នុងមូលដ្ឋានស្រុក និងបានចុះ ល្បាតក្នុងភូមិសាស្រ្ត ផ្លូវល្បឿនលឿន ក្នុងឃុំអូត្រេះនិងឃុំទនប់រលកស្រុកស្ទឹងហាវជាក់ស្តែង ឃើញមាន សកម្មភាព កាប់ព្រៃ បោះបង្គោលរបង និងសង់ខ្ទម អនាធិបតេយ្យថ្មីៗ កាន់តែខ្លាំងឡើង សរុបទាំងអស់ចំនួន ១៧២ខ្ទម និងកំពុងមានសកម្មភាពពេញបន្ទុក។
ចំនួនអ្នកចូលទស្សនា
Flag Counter