ចេញផ្សាយ ១១ មករា ២០២១
220
ថ្ងៃចន្ទ ១៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២១
លោក កឹម អាន នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម បានដឹកនាំមន្ត្រីជំនាញចូលរួមវគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយ អណ្តើកសមុទ្រ និងសេះសមុទ្រ ដោយមានការចូលរួមពីអធិការដ្ឋានរដ្ឋបាលជលផលសមុទ្រ នាយកដ្ឋានអភិរក្ស នៃរដ្ឋបាលជលផល។ ការគាំទ្រថវិកា ដោយអង្គការរុក្ខជាតិ និងសត្វព្រៃ អន្តរជាតិ FFI ប្រចាំនៅកម្ពុជា ដែលបានរៀបចំនៅទីបញ្ជាការ កងការពារ កោះតាង ក្រង កោះរ៉ុង ខេត្តព្រះសីហនុ។ គោលបំណងសំខាន់ៗ ដូចជា÷
១/ផ្សព្វផ្សាយ អនុក្រឹត លេខ ១២៣ អនក្របក ស្តីពី ការកំណត់ប្រភេទផល ផលិតផលជលផល ដែលកំពង់តែរងគ្រោះថ្នាក់ និងប្រកាសលេខ ៥៧១ ប្រក កសក ស្តីពីវិធានការការពារប្រភេទធនធានជលផល ដែលកំពុងតែរងគ្រោះថ្នាក់។
២/យល់ដឹងពីវត្តជីវិត និងកក្តាគំរាមកំហែង និង សារៈសំខាន់ អណ្តើកសមុទ្រ។
៣/យល់ដឹងពីវិធីសាស្ត្រ ជួយសង្គ្រោះអណ្តើកសមុទ្រ ពេលជាប់ ឧបករណ៍នេសាទ ដោយចៃដន្យ។
៤/សិក្សាពីជីវសាស្ត្រ និងសារៈសំខាន់ នៃសេះ សមុទ្រហើយ ថែមទាំង ដើរស្វែងរក សំបុកអណ្តើកសមុទ្រ និង បង្ហាញពី ផលប៉ះពាល់ នៃសំណល់ប្លាស្ទិក ផងដែរ។