មាតិកា
កិច្ចប្រជុំពិភាក្សាជាមួយរដ្ឋបាលស្រុកស្ទឹងហាវ ស្តីពីចំណាត់ការបន្តទប់ស្កាត់សំណង់ក្នុងដែននេសាទឆ្នេរតាបារាំង ស្ថិតនៅក្នុងភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ
ចេញ​ផ្សាយ ១១ មករា ២០២១
217
ថ្ងៃចន្ទ ១៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ផ្នែករដ្ឋបាលជលផលទំនប់រលក បានដឹកនាំសង្កាត់រដ្ឋបាលជលផលមិត្តភាព និងមន្រ្តីខណ្ឌ បានប្រជុំពិភាក្សាជាមួយរដ្ឋបាលស្រុកស្ទឹងហាវ ស្តីពីចំណាត់ការបន្តទប់ស្កាត់សំណង់ក្នុងដែននេសាទឆ្នេរតាបារាំង ស្ថិតនៅក្នុងភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ជាលទ្ធផល៖ ១/កំណត់ពេលវេលាដើម្បីចុះទប់ស្កាត់នៅឆ្នេរតាបារាំង។ ២/រដ្ឋបាលស្រុកជាអ្នករៀបចំគណៈបញ្ជាការឯកភាពស្រុក តែជំនាញត្រូវមានកម្លាំងច្រើនក្នុងការចូលរួម។ ៣/បេសកកម្មបានចប់ត្រូវមានរបាយការណ៍ជូនរដ្ឋបាលខេត្តតាមការលើករបស់រដ្ឋបាលស្រុកស្ទឹងហាវ។ ៤/រដ្ឋបាលស្រុកធ្វើសេចក្តីជូនដំណឹងដល់ទីតាំងដោយទុកពេលវេលា ៣០ថ្ងៃ មុនធ្វើការរុះរើ។
ចំនួនអ្នកចូលទស្សនា
Flag Counter