ចេញផ្សាយ ១១ មករា ២០២១
119
នៅថ្ងៃចន្ទ ១៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២១
លោក គីវ ចាន់មករា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំផែនការទីផ្សារទេសចរណ៍ខេត្តព្រះសីហនុ ២០២១-២០២៥ ក្រោមអធិបតីភាព ឯកឧត្តម សុខ សុគុណ អគ្គនាយករង និងជាអនុប្រធានចាត់ចែងគម្រោង GMS ដែលមានការចូលរួមពីស្ថាប័ន មន្ទីរពាក់ព័ន្ធ វិស័យឯកជន និងសហគមន៍ទេសចរណ៍ជុំវិញខេត្ត នៅសណ្ឋាគារឆ្នេរថ្មី ក្រុងព្រះសីហនុ។ គោលបំណងប្រមូលចងក្រងរៀបចំជាផែនការទីផ្សារទេសចរណ៍ខេត្ត សម្រាប់ឆ្នាំ ២០២១-២០២៥ ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់ ធានាថាផែនការទីផ្សារអាចយកទៅអនុវត្តបាន។