ចេញផ្សាយ ១១ មករា ២០២១
127
ថ្ងៃចន្ទ ១៣រោច ខែបុស្ស ឆ្នាំជូត ឯកស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២១
លោក នុន បុត្រ អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និង ផលិតភាពកសិកម្ម និងលោក ណុំ ប៊ុនថន មន្រ្តីការិយាល័យផែនការគណនេយ្យ បានចូលរួមប្រជុំពិភាក្សាបញ្ចប់អំពីការចុះប្រមូលទិន្នន័យអង្កេតកសិកម្មកម្ពុជាឆ្នាំ២០២០ និងប្រគល់សម្ភារឱ្យក្រសួងផែនការវិញ។ លទ្ធផលដែលសម្រេចបាន ចំនួនសំណាកគ្រួសារដែលបានត្រូវសម្ភាសន៍ទូទាំងខេត្តព្រះសីហនុមាន ១៩២គ្រួសារ ក្នុងនោះ÷
-គ្រួសារបានសម្ភាសន៍ ១៧១គ្រួសារ
-គ្រួសារអវត្តមាន ៦គ្រួសារ
-គ្រួសារប្តូរទីលំនៅ ៩គ្រួសារ
-គ្រួសារមិនស្គាល់អត្តសញ្ញាណ ៥គ្រួសារ
-គ្រួសារមិនធ្វើកសិកម្ម ១គ្រួសារ
+ឃុំដែលជ្រើសក្នុងការសម្ភាសន៍មាន÷
-ស្រុកស្ទឹងហាវ÷ឃុំទំនប់រលក និងឃុំកែវផុស
-ស្រុកកំពង់សីលា÷ ឃុំស្ទឹងឆាយ និងឃុំកំពង់សីលា
-ស្រុកព្រៃនប់÷ ឃុំទួលទទឹង ឃុំវាលរេញ ឃុំទឹកល្អក់ និងឃុំតានៃ។