មាតិកា
ការចុះពិនិត្យការដាំដុះដំណាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់របស់ក្រុមហ៊ុន ញូវហ្គ្រូ (New Group)
ចេញ​ផ្សាយ ១១ មករា ២០២១
209
ថ្ងៃចន្ទ ១៣រោច ខែបុស្ស ឆ្នាំជូត ឯកស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម និងមន្ត្រីចំនួន ២រូប សហការជាមួយភ្នាក់ងារផ្សព្វផ្សាយកំពុងសីលា បានចុះពិនិត្យការដាំដុះដំណាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់របស់ក្រុមហ៊ុន ញូវហ្គ្រូ (New Group) ស្ថិតនៅភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ជាលទ្ធផល ក្រុមហ៊ុនធ្វើការដាំដុះដំណាំតាសក់ជប៉ុន និងតាសក់ចំណារ ក្រោមការធ្វើកិច្ចសន្យាជាមួយឈ្មួញកណ្តាលនៅភ្នំពេញក្នុងតម្លៃមួយថេរ (២០០០រៀលក្នុងមួយគីឡូវក្រាម)។ តាសក់ទាំងនោះបានបោះទៅលក់តាមផ្សារទំនើប និងផ្សារនានាក្នុងទីក្រុងភ្នំពេញ។ បច្ចុប្បន្នផ្ទះសំណាញមានចំនួនសរុប០៦ ដែលមានទំហំ ១០ម៉ែត្រ×៧៥ម៉ែត្រ មានចំនួន០៥ និងទំហំ ១០ម៉ែត្រ×៥២ម៉ែត្រចំនួន០១ ដែលមានសមត្ថភាពអាចផលិតទិន្នផល ១៨០គីឡូក្រាមក្នុងមួយថ្ងៃ ដោយក្នុងមួយផ្ទះសំណាញ់អាចផលិតបាន ៣០ ទៅ ៣៥គីឡូក្រាម ទៅតាមការកាម៉្មងរបស់ឈ្មួញ។ លើសពីនេះទៅទៀតក្រុមហ៊ុនមានសេវាកម្មសាងសងសំណាញ់ ទៅតាមទំហំដែលអតិថិជនចង់បាន ដោយមកដល់ពេលនេះក្រុមហ៊ុនបានសាងសង ចំនួន ១២៩ផ្ទះសំណាញនៅទូទាំងប្រទេស។
ចំនួនអ្នកចូលទស្សនា
Flag Counter