មាតិកា
ការចូលរួមកិច្ចប្រជុំស្តីពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្បាលដី នៅភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់
ចេញ​ផ្សាយ ០៧ មករា ២០២១
158
ថ្ងៃពុធ ៨រោច ខែបុស្ស ឆ្នាំជូត ឯកស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ លោក សំ សឿន នាយរងផ្នែករដ្ឋបាលព្រៃឈើព្រៃនប់ បានចូលរួមកិច្ចប្រជុំស្តីពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្បាលដី នៅភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក លៀម សុដា អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ សមាសភាពចូលរួមមកពីមន្ទីអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរខេត្ត ស្រុក ឃុំ ភូមិ និងប្រជាពលរដ្ឋក្នុងភូមិអូរចំណារមួយចំនួនផងដែរ។ ក្បាលដីដែលត្រូវបិទផ្សាយមានចំនួនសរុប ៥៧២ក្បាលដី តាមការពិនិត្យផ្ទៀងផ្ទាត់ជារូបភាពនៅលើក្តារខៀន ក្បាលដីខាងលើនេះមិនជាប់ ផែនទីគម្របព្រៃឈើឆ្នាំ២០០២ទេ ប៉ុន្តែមន្ត្រីជំនាញនឹងសហការជាមួយមន្ត្រីទីវាលនៃមន្ទីររៀបចំដែនដី ដើម្បីស្នើសុំ ទិន្នន័យជាShape file Polygones បន្ថែមទៀត ដើម្បីធ្វើការផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់។
ចំនួនអ្នកចូលទស្សនា
Flag Counter