មាតិកា
ការចុះពិនិត្យមើលការចិញ្ចឹមមាន់របស់កសិករ គា ឃន រស់នៅភូមិថ្មី ឃុំកំពង់សីលា
ចេញ​ផ្សាយ ០៧ មករា ២០២១
136
ថ្ងៃពុធ ៨រោច ខែបុស្ស ឆ្នាំជូត ឯកស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ មន្ត្រីជំនាញបសុពេទ្យ និងភ្នាក់ងារផ្សព្វផ្សាយឃុំ បានចុះពិនិត្យមើលការចិញ្ចឹមមាន់របស់កសិករ គា ឃន រស់នៅភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ជាលទ្ធផល កសិករ គា ឃន កាលពីមុនចូលក្នុងបណ្តុំអាជីវកម្ម មានមាន់ចំនួន ០៣ក្បាល ក្រោយចូលក្នុងបណ្តុំអាជីវកម្ម មានមាន់កើនដល់ ៥០ក្បាល ក្រៅពីនោះគាត់លក់មាន់បានចំនួន ១០គីឡូក្រាម ក្នុងតម្លៃ ២២០០០រៀល ក្នុងមួយគីឡូក្រាម។ ការចិញ្ចឹមមាន់របស់គាត់ ដើម្បីកាត់បន្ថយការប្រើប្រាស់ចំណីសម្រេច គាត់បានផលិតចំណីដែលមានជុំវិញផ្ទះ ទិញអាសូឡាសម្រាប់ផលិតធ្វើជាចំណីមាន់ ក្នុងការបង្កើនការធំធាត់ដល់មាន់របស់គាត់។
ចំនួនអ្នកចូលទស្សនា
Flag Counter