ចេញផ្សាយ ០៥ មករា ២០២១
138
ថ្ងៃអង្គារ ៧រោច ខែបុស្ស ឆ្នាំជូត ឯកស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១
មន្ត្រីជំនាញជលផល សហការជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំបឹងតាព្រហ្ម បានចុះពិនិត្យមើលការចិញ្ចឹមត្រីផ្ទក់របស់កសិករក្នុងបណ្តុំអាជីវកម្មឈ្មោះ ជន ប៊ុនសាធ រស់នៅក្នុងភូមិទឹកចេញ ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយចិញ្ចឹមរយៈពេលប្រមាណជា ៥ខែ ប្រមូលផលបានចំនួន ២៨០គីឡូក្រាម លក់ក្នុងតម្លៃ ១០ ៥០០រៀលក្នុងមួយគីឡូក្រាម ដល់ឈ្មួញកណ្តាល យកទៅលក់ក្នុងទីផ្សារក្នុងស្រុកព្រៃនប់ និងក្រុងព្រះសីហនុ។