ចេញផ្សាយ ០១ មករា ២០២១
139
ថ្ងៃព្រហស្បតិ៍ ២រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០
លោក សំ សឿន នាយផ្នែករដ្ឋបាលព្រៃឈើព្រៃនប់ បានចូលរួមកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាស្រុក ព្រៃនប់ អាណត្តិទី៣ លើកទី១៩ នៅសាលប្រជុំក្រុមប្រឹក្សាស្រុក ក្រោមអធិបតីភាពលោក សេក សាវ៉ុន ប្រធានក្រុមប្រឹក្សាស្រុក និងលោក សរ កក្កដា អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ ព្រមទាំងមានការចូលរួមពីបណ្តាការិយាល័យចំណុះស្រុកមេឃុំទាំង១៥ និងអង្គភាពជំនាញជុំវិញស្រុកផងដែរ។