ចេញផ្សាយ ២៩ ធ្នូ ២០២០
131
ថ្ងៃចន្ទ ១៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំមន្រ្តី និងក្រុមការងារកម្មវិធីអាស្ប៉ាយ ចុះចែកធាតុចូលនៅក្នុងបណ្ដុំអាជីវកម្មចិញ្ចឹមត្រីចំនួន ២៦គ្រួសារ នៅភូមិបឹងតាព្រហ្ម ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលក្នុងមួយគ្រួសារទទួលបានកូនត្រីអណ្ដែងចំនួន ៨០០ក្បាលក្នុងមួយគ្រួសារ។ ក្នុងឱកាសនេះលោកប្រធានក៏នាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ផ្តល់ប្រជាពលរដ្ឋទាំង ២៦គ្រួសារ មាន សារុង០១ និងថវិកាចំនួន ១០០រៀល ក្នុងមួយគ្រួសារផងដែរ។