ចេញផ្សាយ ២៧ ធ្នូ ២០២០
149
ព្រឹកថ្ងៃសៅរ៍ ១២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ និងសហការី រួមជាមួយក្រុមការងារកម្មវិធីអាស្ប៉ាយ បានរៀបចំពិធីចែកធាតុចូលដល់បណ្តុំអាជីវកម្មបកសាច់ក្តាម ជូនប្រជាពលរដ្ឋចំនួន ៤៥គ្រួសារ និងបណ្តុំអាជីវកម្មបកសាច់បង្គាចំនួន ៤៧គ្រួសារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ស្ថិតនៅភូមិព្រៃប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីអភិបាលស្រុកព្រៃនប់ ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្ត និងអាជ្ញាធរមូលដ្ឋាន។
សម្ភារៈដែលចែកជូនដល់សមាជិកបណ្តុំអាជីវកម្មបកសាច់ក្តាមចំនួន ៤៥គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន ធុងក្លាសេ០១ កញ្ច្រែងដាក់ក្តាម០១ ស្រោមដៃមួយប្រអប់។ ចំពោះបណ្តុំអាជីកម្មបកសាច់បង្គាមាន រានហាលចំនួន ១០ ឆ្នាំស្ងោរបង្គាចំនួន ២៧ ធុងក្លាស្សេចំនួន ១០។ ក្នុងនោះឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានផ្តល់ជូនបន្ថែមនូវ ក្រម៉ា០១ និងថវិកា ៥០,០០០រៀលផងដែរ។
បញ្ជាក់ផងដែរថា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុថ្មីៗនេះ បានធ្វើការចែកធាតុចូលកសិកម្មដល់បណ្តុំអាជីវកម្មបន្លែ បណ្តុំអាជីវកម្មចិញ្ចឹមមាន់ និងបណ្តុំអាជីវកម្មចិញ្ចឹមត្រីបាន ១បណ្តុំ រួចមកហើយ។ បណ្តុំអាជីកម្ម ដែលមន្ទីរកសិកម្មខេត្តបានបង្កើតមានចំនួន ០៩បណ្តុំអាជីវកម្ម ស្មើនឹង ៤២៩គ្រួសារ មានស្ត្រីជាមេគ្រួសារ ១២២គ្រួសារ ក្នុងនោះមាន÷
១/បណ្តុំអាជីវកម្មដំណាំបន្លែ ២បណ្តុំ។
២/បណ្តុំអាជីវកម្មចិញ្ចឹមមាន់មាន០២បណ្តុំ។
៣/បណ្តុំអាជីវកម្មចិញ្ចឹមត្រី ៣បណ្តុំ។
៤/បណ្តុំអាជីវកម្មកែឆ្នៃបង្គារក្រៀម ០១បណ្តុំ។
៥/បណ្តុំអាជីវកម្មបកសាច់ក្តាម០ ១បណ្តុំ ។
ក្នុងការបង្កើតបណ្តអាជីកម្មនេះឡើង ដើម្បីធ្វើការផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ហៅកាត់ថា អាស្ប៉ាយ) ជាកម្មវិធីរបស់រាជរដ្ឋាភិបាល ដឹកនាំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុវត្តដោយមន្ទីរកសិកម្មខេត្តព្រះសីហនុ ក្នុងគោលបំណងលើកទឹកចិត្ត និងជំរុញឱ្យមានសន្ទុះនៃការអភិវឌ្ឍវិស័យកសិកម្មកាន់តែរីកចម្រើន ពិសេសការជំរុញការដាំដុះ ការចិញ្ចឹមសត្វ និងវារីវប្បកម្ម ដើម្បីធានាបាននូវសន្តិសុខស្បៀងបង្កើនប្រាក់ចំណូលដល់គ្រួសារកសិករ និងការបង្កើនឱកាសការងារ។