ចេញផ្សាយ ២៧ ធ្នូ ២០២០
154
ថ្ងៃសៅរ៍ ១២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០
លោក តុងសែ នាយរងខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ និងលោក អ៊ុក ពុទ្ធា នាយសង្កាត់រដ្ឋបាលព្រៃឈើកំពង់សីលា បានចុះពិនិត្យមើលទីតាំងកាប់ដុតព្រៃ ១កន្លែង ត្រង់ចំណុចភ្នំខាងលិចវត្តគីរីវន្តនៃគីឡូម៉ែត្រ១៤៩។ ក្រោយពិនិត្យទីតាំងជាក់ស្ដែងចំណុចភ្នំនេះស្ថិតក្នុងភូមិសាស្រ្តស្រុកស្រែអំបិលនៃខេត្តកោះកុងដែលមានចំណុចនិយាមការ (365730-1213880)។ បន្ទាប់មកលោកនាយរងបានមកចូលជួបលោក សៅបុរីវឌ្ឍន: អភិបាលស្រុកកំពង់សីលា នៅសាលាស្រុក ហើយលោកបានប្រាប់បន្ថែមថាចំណុចខាងលើមិនស្ថិតក្នុងស្រុកកំពង់សីលាទេ។