ចេញផ្សាយ ២៥ ធ្នូ ២០២០
141
នៅថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០
លោក គីវ ចាន់មករា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមកិច្ចប្រជុំជាមួយនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម ដើម្បីធ្វើបច្ចុប្បន្នភាពសហគមន៍កសិកម្មប្រចាំឆ្នាំ២០២០ ក្រោមអធិបតីភាព លោក អ៊ុក សារឿន អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម និង គង់ ពិសិដ្ឋ ប្រធានការិយាល័យចុះបញ្ជីនិងជំរុញសហគមន៍កសិកម្ម ដែលបានចូលរួមពីប្រធានសហគមន៍ និងហិរញ្ញឹកសហគមន៍អភិវឌ្ឍន៍កសិកម្មចំនួន៦ នៅវត្តសាមគ្គី ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។