មាតិកា
ប្រគល់ថវិកាជូនគ្រួសារសពលោក រស់ សំផាន់
ចេញ​ផ្សាយ ២៤ ធ្នូ ២០២០
103
ថ្ងៃព្រហស្បតិ៍ ១០កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ រួមទាំងសហការី បានប្រគល់ថវិកាចំនួន ៦លានរៀល របស់សមាគមមិត្តបុគ្គលិកកសិកម្មកម្ពុជា ជូនគ្រួសារសពលោក រស់ សំផាន ជាអតីតបុគ្គលិកក្រុមហ៊ុនលក់សម្ភារៈកសិកម្ម និងជាសមាជិក ស.ប.ក បានទទួលមរណៈភាពដោយជម្ងឺ ក្នុងជន្មាយុ ៧៥ឆ្នាំ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ២៣៖១៥នាទី ស្ថិតនៅសង្កាត់ លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ សពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានខាងលើ។
ចំនួនអ្នកចូលទស្សនា
Flag Counter