មាតិកា
ការចូលរួមសម្របសម្រួល ក្រុមការងារនៃនាយកដ្ឋានកសិឧស្សាហកម្ម សហការជាមួយអ្នកជំនាញការ JICA អំពីការចុះសិក្សាស្វែងយល់ពីដំណើរការនៃខ្សែច្រវ៉ាក់នៃការផ្គត់ផ្គង់ផលនេសាទសមុទ្រនៅខេត្តព្រះសីហនុ
ចេញ​ផ្សាយ ២៤ ធ្នូ ២០២០
96
នៅថ្ងៃពុធ ៩កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ លោក សុខ រិទ្ធី ប្រធានការិយាល័យកសិឧស្សាហកម្ម និងលោកអ៊ុក សំអន នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្មាច់ បានចូលរួមសម្របសម្រួល ក្រុមការងារនៃនាយកដ្ឋានកសិឧស្សាហកម្ម សហការជាមួយអ្នកជំនាញការ JICA អំពីការចុះសិក្សាស្វែងយល់ពីដំណើរការនៃខ្សែច្រវ៉ាក់នៃការផ្គត់ផ្គង់ផលនេសាទសមុទ្រនៅខេត្តព្រះសីហនុ។ ជាលទ្ធផលក្រុមការងារបានចុះទៅពិនិត្យនៅ៖ ១/ផែនេសាទទំនប់រលក ក្រុងព្រះសីហនុ ២/ផែនេសាទកោះខ្យង ស្រុកព្រៃនប់ ៣/កសិដ្ឋានចិញ្ចឹមបង្គាធម្មជាតិហេង សៀ នៅស្រុកព្រៃនប់ខេត្តព្រះសីហនុ។
ចំនួនអ្នកចូលទស្សនា
Flag Counter