មាតិកា
ការចូលរួមសម្របសម្រួល ក្រុមការងារនៃនាយកដ្ឋានកសិឧស្សាហកម្ម សហការជាមួយអ្នកជំនាញការ JICA អំពីការចុះសិក្សាស្វែងយល់ពីដំណើរការនៃខ្សែច្រវ៉ាក់នៃការផ្គត់ផ្គង់ផលនេសាទសមុទ្រនៅខេត្តព្រះសីហនុ
ចេញ​ផ្សាយ ២២ ធ្នូ ២០២០
130
ថ្ងៃអង្គារ ៨កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ លោក សុខ រិទ្ធី ប្រធានការិយាល័យកសិឧស្សាហកម្ម និងលោក ឃិន សារ៉ាវុធ មន្រ្តីខណ្ឌរដ្ឋបាលជលផលកំពង់សោម បានចូលរួមសម្របសម្រួល ក្រុមការងារនៃនាយកដ្ឋានកសិឧស្សាហកម្ម សហការជាមួយអ្នកជំនាញការ JICA អំពីការចុះសិក្សាស្វែងយល់ពីដំណើរការនៃខ្សែច្រវ៉ាក់នៃការផ្គត់ផ្គង់ផលនេសាទសមុទ្រនៅខេត្តព្រះសីហនុ។ ជាលទ្ធផលក្រុមការងារបានចុះទៅពិនិត្យនៅ៖ ១/ផែនេសាទកំពេញ ស្រុកស្ទឹងហាវ ២/ផែនេសាទទំនប់រលក ក្រុងព្រះសីហនុ ៣/សិប្បកម្មផលិតទឹកកក ២ទីតាំងនៅស្រុកស្ទឹងហាវ និងក្រុងព្រះសីហនុ។
ចំនួនអ្នកចូលទស្សនា
Flag Counter