មាតិកា
ការចុះទប់ស្កាត់ និងពន្លត់ភ្លើងឆេះព្រៃនៅចំណុចជើងភ្នំ ខាងក្រោយវត្តព្រហ្មកេរ្តិ៍ ស្ថិតនៅក្នុងភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
ចេញ​ផ្សាយ ២១ ធ្នូ ២០២០
160
ថ្ងៃចន្ទ ៧កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ លោក សំ សឿន នាយផ្នែករដ្ឋបាលព្រៃឈើព្រៃនប់ សហការជាមួយអាជ្ញាធរស្រុកព្រៃនប់ ដែលមានកម្លាំងសរុប ប្រមាណជាង១០នាក់ រួមមាន កម្លាំងនគរបាលអាវុធហត្ថ មេឃុំ មេភូមិ និងប្រជាការឃុំ សំរុង បានចុះទប់ស្កាត់ និងពន្លត់ភ្លើងឆេះព្រៃនៅចំណុចជើងភ្នំ ខាងក្រោយវត្តព្រហ្មកេរ្តិ៍ ស្ថិតនៅក្នុងភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សមត្ថកិច្ចជំនាញកំពុងតែបន្តស្រាវជ្រាវរកដើមហេតុ ដែលបណ្តាលឱ្យមានភ្លើងឆេះព្រៃនេះ។
ចំនួនអ្នកចូលទស្សនា
Flag Counter