ចេញផ្សាយ ២១ ធ្នូ ២០២០
162
ថ្ងៃអាទិត្យ ៦កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០
មន្ត្រីជំនាញបសុពេទ្យ សហការជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំសំរុង បានចុះពិនិត្យការចិញ្ចឹមទារបស់កសិករ ឈ្មោះ ស៊ឹម វណ្ណារ៉េត នៅភូមិសំរុងកណ្តាល ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាលទ្ធផលឃើញថាកសិករ ស៊ឹម វណ្ណារ៉េត ចិញ្ចឹមទាយកពងចំនួន ១២០០ក្បាល ដែលអាចផ្តល់ពងបានចំនួន ៨០០គ្រាប់ ក្នុង១គ្រាប់តម្លៃ ៤០០រៀលទៅ ៤៥០០រៀល ដល់ឈ្មួញកណ្តាល ដែលយកទៅបន្តនៅទីផ្សារក្នុងក្រុងព្រះសីហនុ។