ចេញផ្សាយ ២០ ធ្នូ ២០២០
156
នៅថ្ងៃសៅរ៍ ៥កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានដឹកនាំមន្ត្រីខណ្ឌរដ្ឋបាលជលផល នាំយកកូនត្រីឆ្ពង់ចំនួន ៥.០០០ ក្បាល និងចំណី ០២បាវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ប្រគល់ជូនសាលាហ្វឹកហ្វឺនទ័ពពិសេស ៩១១ កោះតាគៀវ។ ក្នុងឱកាសនោះដែរ លោកប្រធានមន្ទីរបានណែនាំឱ្យមន្ត្រីបច្ចេកទេសចុះពិនិត្យតាមដាន ផ្តល់បច្ចេកទេស ធ្វើយ៉ាងណាឱ្យការចិញ្ចឹមត្រីឆ្ពង់នៅទីនេះទទួលបានជោគជ័យ។