មាតិកា
ការចុះតាមដាន និងពិនិត្យការដាំដុះដំណាំរួមផ្សំរបស់កសិករនៅភូមិសំរុងក្រោម និងសំរុងកណ្តាល
ចេញ​ផ្សាយ ២០ ធ្នូ ២០២០
266
ថ្ងៃសៅរ៍ ៥កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ក្រោយទទួលបានចំណេះដឹងតាមរយៈវគ្គបណ្តុះបណ្តាលស្តីពីការដាំដុះដំណាំបន្លែ ពីមន្ទីរកសិកម្មខេត្តបានអនុវត្តកន្លងមក ឃើញថាកសិករយល់ដឹងនូវបច្ចេកទេសដាំដុះ ការប្រើប្រាស់ដី និងជី បូករួមជាមួយបទពិសោធន៍ដែលកសិករមានស្រាប់ ធ្វើឱ្យការដាំដុះដំណាំបន្លែរបស់គាត់លូតលាស់ល្អ និងទទួលផលច្រើន។ យ៉ាងណាមិញកសិករ រស់នៅភូមិសំរុងក្រោម និងភូមិកណ្តាល ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ភាគច្រើនកសិករប្រកបរបរដាំដំណាំបន្លែ លើទីផ្ទៃដីចន្លោះពី ១៥អា ទៅ ៣០អា ដែលអាចប្រមូលផលបានយ៉ាងតិចចន្លោះ ២០ ទៅ ២៥គីឡូក្រាម លើវគ្គដំណាំបន្លែរបស់ពួកគាត់ ក្នុងនោះមានស្ពៃ ត្រកួន ននោង ផ្ទី ម្ញែ(ភ្លៅកង្កែប) ត្រប់...ដែលមានតម្លៃ÷ -ស្ពៃ ២៥០០រៀល/គ.ក្រ -ននោងពី ២៥០០ ទៅ ៣០០០រៀល/គ.ក្រ - ផ្ទី ៣០០០រៀល/គ.ក្រ -ម្ញែ និងដៃល្ពៅ គិតទៅតាមទំហំដែលឈ្មួញត្រូវការ បើប្រៀបធៀបតម្លៃបន្លែដែលយកពីភ្នំពេញ និងខេត្តផ្សេង មានតម្លៃ÷ -ស្ពៃក្រញ៉ាញ ២០០០រៀល/គ.ក្រ -ត្រកួន ១៨០០រៀល/គ.ក្រ -ត្រប់វែង ២០០០រៀល/គ.ក្រ -សណ្តែកគួរ ៣២០០រៀល/គ.ក្រ ក្នុងករណីមានបញ្ហាណាមួយកើតឡើង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានចុះអន្តគមន៍តាមដាន និងពិនិត្យ ជូនពួកគាត់។
ចំនួនអ្នកចូលទស្សនា
Flag Counter