ចេញផ្សាយ ១៩ ធ្នូ ២០២០
136
ថ្ងៃសុក្រ ៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០
ដោយស្ថានភាពជំងឺសត្វគោ ក្របី នៅមានការផ្ទះឡើង លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានចាត់តាំងលោក ហ៊ាន ចាន់ណាន ដើម្បីព្យាបាលគោក្របី ជូនប្រជាពលរដ្ឋ នៅឃុំទឹកថ្លា ទឹកថ្លា ទឹកល្អក់ និងសាមគ្គី រួមទាំងចែកជូនសម្ភារៈព្យាបាលមួយចំនួន ដូចជា សឺរាំង ម្ជុល និងថ្នាំ ដល់ឃុំ
និងពេទ្យសត្វភូមិទុកសម្រាប់ព្យាបាលគោក្របី។