មាតិកា
ការចុះអនុវត្តការត្រួតពិនិត្យ និងធ្វើអធិការកិច្ចផ្លូវការនៅទីតាំង កែច្នៃ ដែលបានកំណត់គោលដៅជាក់លក់ នៅទីតាំង កែច្នៃ ត្រីកាម៉ុង ចំហុយ ទីតាំងកែច្នៃកិនសាច់ត្រី នៅក្នុងក្រុងព្រះសីហនុ និងផែឡើងត្រី នៅក្នុងស្រុកស្ទឹងហាវ
ចេញ​ផ្សាយ ១៩ ធ្នូ ២០២០
118
ថ្ងៃសុក្រ ៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ លោក កឹម អាន នាយករងខណ្ឌរដ្ឋបាលជលផលកំពង់សោម បានដឹកនាំមន្ត្រីជំនាញ ដើម្បីចូលរួមសហការជាមួយ នាយកដ្ឋានកែច្នៃ និងគុណភាព នៃ រដ្ឋបាលជលផល ចុះអនុវត្តការត្រួតពិនិត្យ និងធ្វើអធិការកិច្ចផ្លូវការនៅទីតាំង កែច្នៃ ដែលបានកំណត់គោលដៅជាក់លក់ នៅទីតាំង កែច្នៃ ត្រីកាម៉ុង ចំហុយ ទីតាំងកែច្នៃកិនសាច់ត្រី នៅក្នុងក្រុងព្រះសីហនុ និងផែឡើងត្រី នៅក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ រួមទាំងបានចុះបិទផ្សាយ និងជំរុញឱ្យអ្នកនេសាទមកបង់ពន្ធ ថ្លៃឈ្នួលដែននេសាទសម្រាប់ឆ្នាំ២០២១ នៅតាមទីតាំងផែឡើងត្រី និងដល់ទូកនេសាទដែលបានចត។
ចំនួនអ្នកចូលទស្សនា
Flag Counter