ចេញផ្សាយ ១៧ ធ្នូ ២០២០
129
នៅថ្ងៃពុធ ២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០
មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម សហការជាមួយការិយាល័យគ្រឿងយន្តកសិកម្ម បានចុះស្រង់ទិន្នន័យច្រូតកាត់ស្រូវរដូវវស្សាសម្រាប់ឆ្នាំ២០២០ របស់កសិករនៅក្នុងស្រុកព្រៃនប់ និងស្រុកកំពង់សីលា ខេត្តព្រះសីហនុ ជាលទ្ធផល ដោយគិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០÷
- ស្រុកព្រៃនប់÷ ច្រូតកាត់បានចំនួន ៧៦ហិកតា បូកយោង ៣៥៤០ហិកតា ស្មើនឹង ៣៨.៨៦ភាគរយ នៃផ្ទៃដីអនុវត្តន៍បាន។
- ស្រុកកំពង់សីលា÷ ត្រូវបានបញ្ចប់ការច្រូតកាត់។
សរុុបទូទាំងខេត្ត បានចំនួន ៧៦ហិកតា បូកយោងចំនួន ៥២៧០ហិកតា ស្មើនឹង ៤៨.៦២ភាគរយ នៃផៃ្ទដីអនុវត្តបាន។