មាតិកា
កិច្ចប្រជុំស្តីពីវិធានការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូកឆាយ និងហ៊ុុមព័ទ្ធ ដីព្រៃ និងដីព្រៃលិចទឹក ដើម្បីវាតដីយកធ្វើជាកម្មសិទ្ធិ។
ចេញ​ផ្សាយ ១៤ ធ្នូ ២០២០
116
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំស្តីពី÷ ១-វិធានការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូកឆាយ និងហ៊ុុមព័ទ្ធ ដីព្រៃ និងដីព្រៃលិចទឹក ដើម្បីវាតដីយកធ្វើជាកម្មសិទ្ធិ។ ២-ជំរុញការនៃការប្រមូលឈ្នួលដែននេសាទប្រចាំឆ្នាំ២០២១ ៣-បញ្ហាផ្សេងៗ ដែលប្រព្រឹត្តទៅនៅសាលប្រជុំតូចនៃមន្ទីរកសិកម្មខេត្ត សមាសភាពជំនាញចូលរួមមានលោក អនុប្រធានមន្ទីរកសិកម្ម លោកនាយខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ លោកនាយរងខណ្ឌរដ្ឋបាលជលផលទទួលក្តាប់រួម និងលោកនាយផ្នែករដ្ឋបាលព្រៃឈើព្រៃនប់ ស្ទឹងហាវ និងលោកនាយផ្នែករដ្ឋបាលជលផលព្រៃនប់ និងទំនប់រលក។
ចំនួនអ្នកចូលទស្សនា
Flag Counter