ចេញផ្សាយ ១២ ធ្នូ ២០២០
107
ថ្ងៃសុក្រ ១១រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០
មន្ត្រីជំនាញជលផល សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យការកាប់ទន្ទ្រានព្រៃកោងកាង ស្ថិតនៅក្នុងដែនសហគមន៍នេសាទព្រៃនប់២ ភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាលទ្ធផលឃើញមានការកាប់ព្រៃកោងកាងប្រមាណជា ២ម៉ែត្រx ២០ម៉ែត្រ ចំពោះជនសង្ស័យបានធ្វើគេចខ្លួន ក្រុមការងារនឹងធ្វើការស្រាវជ្រាវរកអត្តសញ្ញាណជនសង្ស័យ ដើម្បីចូលខ្លួនមកបំភ្លឺ។