មាតិកា
ការចុះពិនិត្យការចិញ្ចឹមត្រីរបស់កសិករនៅរស់ភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
ចេញ​ផ្សាយ ១១ ធ្នូ ២០២០
135
ថ្ងៃព្រហស្បតិ៍ ១០រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ មន្ត្រីជំនាញជលផល និងភ្នាក់ងារឃុំសាមគ្គី បានចុះពិនិត្យការចិញ្ចឹមត្រីរបស់កសិករនៅរស់ភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឃើញថាការចិញ្ចឹមត្រីរបស់គាត់ទទួលបានផលល្អ និងបានលក់ចេញមួយចំនួន ក្នុងតម្លៃចន្លោះ ៧ ០០០រៀល ទៅ ៨ ០០០រៀល បញ្ជាក់ផងដែរថា ពូជត្រីដែលគាត់ចិញ្ចឹមសព្វថ្ងៃទទួលបានពីមកពីនាយកដ្ឋានវារីវប្បកម្ម កូនត្រីអណ្តែងចំនួន ៧០០ក្បាល និងកូនត្រីប្រា បានមកពីកម្មវិធីAspire របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ ចំនួន ៥០០ក្បាល រួមទាំងសម្ភារៈមួយចំនួន បច្ចុប្បន្នត្រីរបស់គាត់មានការលូតលាស់ល្អ និងសុខភាពល្អ។
ចំនួនអ្នកចូលទស្សនា
Flag Counter