មាតិកា
ការចុះតាមដាន ការចិញ្ចឹមទា និងការលក់សាច់ របស់ប្រជាពលរដ្ឋ នៅស្រុកស្ទឹងហាវ
ចេញ​ផ្សាយ ១១ ធ្នូ ២០២០
103
ថ្ងៃព្រហស្បតិ៍ ១០រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះតាមដាន ការចិញ្ចឹមទា និងការលក់សាច់ របស់ប្រជាពលរដ្ឋ នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ជាលទ្ធផល ឃើញការចិញ្ចឹមទារបស់កសិករឈ្មោះ នួន ប៊ុន រស់នៅភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ មានទាចំនួន ២៥០០ក្បាល ផ្តល់ពងបាន ៦០ភាគរយ លក់ពងដល់ឈ្មួញកណ្តាលមួយគ្រាប់តម្លៃ ៤៥០រៀល។ មួយវិញទៀតបានចុះពិនិត្យការលក់សាច់សត្វរបស់អាជីវករក្នុងផ្សារស្ទឹង ឃើញថាការលក់ដូររបស់អាជីវករមានអនាម័យល្អ និងលក់សាច់ដែលមានសុវត្ថិភាព ដែលការត្រួតពិនិត្យ និងបោះត្រាបានត្រឹមត្រូវពីមន្ត្រីបសុពេទ្យ។
ចំនួនអ្នកចូលទស្សនា
Flag Counter