មាតិកា
ចុះពិនិត្យមើលការច្រូតកាត់ដំណាំស្រូវរបស់កសិករនៅឃុំទឹកល្អក់ និងចុះពិនិត្យមើលបណ្តុំអាជីវកម្មចិញ្ចឹមត្រីនៅឃុំសាមគ្គី និងបណ្តុំអាជីវកបកក្តាម និងបណ្តុំអាជីវកម្មចិញ្ចឹមមាន់នៅឃុំទឹកថ្លា ក្នុងស្រុកព្រៃនប់ រួមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម គួច ចំរើន ចែកប្រជ
ចេញ​ផ្សាយ ១០ ធ្នូ ២០២០
108
ថ្ងៃពុធ ៩រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ លោក គង់ វិតាណ: អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អមដំណើរដោយលោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីជំនាញ និងប្រធានក្រុមទីប្រឹក្សាAspire និងភ្នាក់ងារផ្សព្វផ្សាយឃុំ ដើម្បីចុះពិនិត្យមើលការច្រូតកាត់ដំណាំស្រូវរបស់កសិករនៅឃុំទឹកល្អក់ និងចុះពិនិត្យមើលបណ្តុំអាជីវកម្មចិញ្ចឹមត្រីនៅឃុំសាមគ្គី និងបណ្តុំអាជីវកបកក្តាម និងបណ្តុំអាជីវកម្មចិញ្ចឹមមាន់នៅឃុំទឹកថ្លា ក្នុងស្រុកព្រៃនប់ រួមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម គួច ចំរើន ចែកប្រជាកសិករ និងកម្មករ ចំនួន ៥០នាក់ ដោយក្នុងម្នាក់ៗទទួលបានក្រមាចំនួន ១ និងថវិកា ១ម៉ឺនរៀល។ ជាលទ្ធផល÷ - ការច្រូតកាត់នៅឃុំទឹកល្អក់គិតត្រឹមថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ បានចំនួន ៣០ហិកតា លទ្ធផលបូកយោង ៥៥០ហិកតា ស្មើនឹង ៩៣.២២ភាគរយ លើផ្ទៃដីអនុវត្តបាន ៥៩០ហិកតា។ ចំពោះការច្រូតកាត់ក្នុងស្រុកព្រៃនប់ទាំងមូល បានចំនួន ៣១២ហិកតា លទ្ធផលបូកយោងបាន ១៨៥៧ហិកតា ស្មើនឹង ២០.៣៩ភាគរយ ដោយគិតពីទិន្នផលបឋមបានចំនួន ៣.៣តោនក្នុងមួយហិកតា។ ស្រូវដែលឈ្មួញនាំចេញពីស្រុកព្រៃនប់ទៅខេត្តតាកែវ និងកំពត មានចំនួន ១៣០តោនក្នុងមួយថ្ងៃ ស្មើនឹង ៦៥០តោន គិតពីថ្ងៃទី០១-០៩ ខែធ្នូ ឆ្នាំ២០២០។ តម្លៃស្រូវចំណីដែលកសិករលក់ទៅឈ្មួញចន្លោះពី ៩៥០រៀលទៅ ១ ០០០រៀលក្នុងមួយគីឡូក្រាម។ - បណ្តុំអាជីវកម្មចិញ្ចឹមត្រីអណ្តែងមាន ៦៣គ្រួសារ មានចំនួន ៦គ្រួសារដែលបានធ្វើការប្រមូលផលវគ្គទី១ និងបានដាក់កូនត្រីសារជាថ្មីម្តងទៀតនូវវគ្គទី២របស់ពួកគាត់ ចំណែកឯកសិករចំនួន ៥៧គ្រួសារទៀត ប្រមូលផលវគ្គទី១បានប្រមាណជា ៥០ភាគរយ ក្នុងតម្លៃចន្លោះពី ៧ ០០០រៀល ទៅ ៨ ០០០រៀលក្នុងមួយគីឡូក្រាម។ - ចំពោះបណ្តុំអាជីវកម្មបកក្តាម និងប្រមូលទិញសាច់ក្តាម មានចំនួន ៤៥គ្រួសារ បានសាច់ក្តាមជាមធ្យមបានចន្លោះពី ៧០ទៅ ៨០គីឡូក្រាម សាច់ក្តាមលេខ១តម្លៃ ១០ម៉ឺនរៀល និងលេខ២ តម្លៃ ២ម៉ឺនរៀល ដល់ឈ្មួញនៅខេត្តកោះកុង។
ចំនួនអ្នកចូលទស្សនា
Flag Counter