មាតិកា
ចុះពិនិត្យមើលការដាំដុះដំណាំរួមផ្សំរបស់កសិករ នៅឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
ចេញ​ផ្សាយ ១០ ធ្នូ ២០២០
137
ថ្ងៃពុធ ៩រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ មន្ត្រីជំនាញកសិកម្ម សហការជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំ បានចុះពិនិត្យមើលការដាំដុះដំណាំរួមផ្សំរបស់កសិករ នៅឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាលទ្ធផល ឃើញថាកសិករបានដាំដុះនូវដំណាំបន្លែ ដូចជាស្ពៃក្រញ៉ាញ់ ននោង និងត្រប់វែង ដែលស្ថិតក្នុងដំណាក់កាលលូតលាស់ នឹងមានការលូតលាស់ល្អ រួមទាំងមិនមានកត្តាចង្រៃ ឬជម្ងឺបំផ្លាញ់ដំណាំរបស់ពួកគេទេ។ មួយវិញកសិករចេះធ្វើជីកំប៉ុស្តិ៍ ដែលសេសសល់ពីកាកសំណល់ផ្ទៃបាយ លាមកសត្វ ជាពិសេសកសិករបានទិញឆ្អឹងសត្វគោក្របីធ្វើជាជីក្នុងការជំនួយដី និងដំណាំរបស់គាត់ផងដែរ។
ចំនួនអ្នកចូលទស្សនា
Flag Counter