មាតិកា
ការចុះពិនិត្យបណ្ដុំអាជីវកម្មដំណាំបន្លែ និងចិញ្ចឹមមាន់នៅតាមឃុំអណ្ដូងថ្មឃុំសំរុងឃុំ សាមគ្គី ស្រុកព្រៃនប់
ចេញ​ផ្សាយ ០៨ ធ្នូ ២០២០
111
ថ្ងៃអង្គារ ៨រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញកសិកម្ម រួមជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំ ដើម្បីចុះពិនិត្យបណ្ដុំអាជីវកម្មដំណាំបន្លែ និងចិញ្ចឹមមាន់នៅតាមឃុំអណ្ដូងថ្មឃុំសំរុងឃុំ សាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានជាលទ្ធផលឃើញថាកសិករ នួន ធីវ ជាសមាជិកបណ្ដុំអាជីវកម្មដំណាំបន្លែ ចាប់ផ្តើមប្រមូលផល លើដំណាំបន្លែរបស់គាត់ ក្រោយពេលបានដាំអស់រយៈ៤៥ថ្ងៃ រួចមក ក្នុងនោះ÷ - ស្ពៃក្រញាញ់ ដាំលើផ្ទៃដី ១៥អា ប្រមូលផលបានចំនួន ២០គីឡូក្នុងមួយថ្ងៃ លក់ក្នុងតម្លៃ ២ ៥០០រៀល។ - ផ្ទី ដាំលើផ្ទៃដី ៥អា ប្រមូលផលបានចំនួន ៣គីឡូក្នុងមួយថ្ងៃ លក់ក្នុងតម្លៃ ៣ ០០០រៀល។ - ត្រកួន ដាំលើផ្ទៃដី ៥អា ប្រមូលផលបានចំនួន ១០គីឡូក្នុងមួយថ្ងៃ លក់ក្នុងតម្លៃ ៣ ០០០រៀល។ - ននោង ដាំលើផ្ទៃដី ១០អា ប្រមូលផលលក់ជាបណ្តើរៗក្នុងតម្លៃ ២ ៥០០រៀល។ ដោយសារការយកចិត្តទុកដាក់ និងមើលថែដិតដល់ធ្វើឱ្យដំណាំបន្លែរបស់គាត់ទទួលបានទិន្នល្អ ដែលវាពិតជាបានរួមចំណែកកាត់ការចំណាយ និងផ្តល់ប្រាក់ចំណូលបន្ថែមមួយផ្នែក នៃប្រាក់ចំណូលផ្សេងៗលើការងាររបស់គាត់ ដែលធ្វើគ្រួសាររបស់គាត់មានជីវភាពធូធារ។
ចំនួនអ្នកចូលទស្សនា
Flag Counter