មាតិកា
ការចូលរួមកិច្ចប្រជុំជាមួយគណ:កម្មការជាតិដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ត្រួតពិនិត្យការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល តាមរយ:ប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (Video Conference) នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ
ចេញ​ផ្សាយ ០៨ ធ្នូ ២០២០
105
ព្រឹកថ្ងៃអង្គារ ៨រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំជាមួយគណ:កម្មការជាតិដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ត្រួតពិនិត្យការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល តាមរយ:ប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (Video Conference) នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពីលោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ លោក អភិបាលក្រុង ស្រុកលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងខេត្ត លោកឧត្តមសេនីយ៍ត្រី ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្ត លោកប្រធានមន្ទីរបរិស្ថានខេត្ត និងមន្រ្តីពាក់ព័ន្ធ។
ចំនួនអ្នកចូលទស្សនា
Flag Counter