ចេញផ្សាយ ០៨ ធ្នូ ២០២០
123
ថ្ងៃចន្ទ ៧រោច ខែមិគសិរ ឆ្នាំជូត ឯកស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០
មន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម សហការជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំអណ្តូងថ្ម បានចុះពិនិត្យការដាំដុះដំណាំរួមផ្សំរបស់កសិករនៅភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាលទ្ធផលកសិកករមានដាំដុះនូវត្រកួន ននោង សណ្តែកគួរ ក្នុងឱកាសនេះមន្រ្តីជំនាញ បានណែនាំពីវិធីសាស្រ្តថែទាំ ដូចជាការប្រើប្រាស់ជី ថ្នាំសម្លាប់ល្អិត ឱ្យសមស្របតាមបច្ចេកទេស និងការប្រើប្រាស់ជីកំប៉ុស្តដើម្បីបង្កើនគុណភាពដី។