មាតិកា
ការចុះពិនិត្យការចិញ្ចឹមមាន់របស់កសិករក្នុងបណ្តុំអាជីវកម្មចិញ្ចឹមមាន់ ដោយមុនចូលក្នុងបណ្តុំកសិករមាន
ចេញ​ផ្សាយ ០៥ ធ្នូ ២០២០
210
ថ្ងៃសុក្រ ៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល សហការជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំកំពង់សីលា បានចុះដាក់ក្តារព័ត៌មាន ពិនិត្យការចិញ្ចឹមមាន់របស់កសិករក្នុងបណ្តុំអាជីវកម្មចិញ្ចឹមមាន់នៅភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ដោយមុនចូលក្នុងបណ្តុំកសិករមាន មាន់ត្រឹមតែ ៧០ក្បាលប៉ុណ្ណោះ ដោយបច្ចុប្បន្នមាន់គាត់កើនដល់ចំនួន ២០០ក្បាល ក្នុងផងដែរគាត់លក់ចេញនូវមាន់មួយចំនួនក្នុងតម្លៃ ២ ២០០០ក្នុងមួយគីឡូក្រាម។ មួយវិញទៀតដោយរដូវនេះជារដូវត្រជាក់ ដូច្នេះគាត់បានប្រើប្រាស់នូវសម្ភារៈដែលមន្ទីរកសិកម្មបានផ្តល់ឱ្យ ដើម្បីបិទបាំងការពារនូវធាតុកាសត្រជាក់ និងការពារជម្ងឺផ្សេងៗពីមាន់របស់គាត់។
ចំនួនអ្នកចូលទស្សនា
Flag Counter