ចេញផ្សាយ ០៣ ធ្នូ ២០២០
117
ថ្ងៃពុធ ២រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០
លោក តុង សែ នាយរងខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ និងសហការី បានចុះពិនិត្យមើលការលួចបោះបង្គោលថ្មបេតុងនៅលើដីសហគមន៍ព្រៃឈើធម្មជាតិថ្មរូង។ ក្រោយការចុះពិនិត្យឃើញថាមានការបោះបង្គោលថ្មចំនួន ១៦ បង្គោល បានដាំស្វាយកែវរមៀតទំហំដើម ២ទៅ ៣ហ៊ុនកម្ពស់ ១ម៉ែត្រកន្លះចំនួន ១០ដើម និងដើមស្វាយ តូចៗ ចំនួន ១០០ដើម រួមទាំងមានកូនចន្ទីចំនួន ១០០ដើម។